ធនាគារ ហិរញ្ញវត្ថុ និងទីផ្សារមូលធនប្រតិបត្តិការពាណិជ្ជកម្ម

ឥណទានឯកជន (Private Credit)

អ្នកផ្តល់ឥណទានឯកជន (Private credit providers) ផ្តល់នូវជម្រើសបន្ថែមលើការផ្តល់ហិរញ្ញប្បទានពីធនាគារសម្រាប់អ្នកខ្ចីនៅកម្ពុជា។ យើងរៀបចំឯកសារកម្ចីទ្វេភាគី និងកម្ចីជាក្រុម (club deals) នៃឥណទានឯកជន ដោយផ្តោតលើកញ្ចប់ទ្រព្យធានា កាតព្វកិច្ចហិរញ្ញវត្ថុនិងប្រតិបត្តិការ (covenants) សិទ្ធិទទួលបានព័ត៌មាន និងយន្តការអនុវត្តស្របតាមច្បាប់កម្ពុជា។ ការរៀបចំកិច្ចព្រមព្រៀងរវាងម្ចាស់បំណុលជាមួយនឹងអ្នកផ្តល់កម្ចីដែលមានស្រាប់ តែងតែត្រូវបានទាមទារជាចាំបាច់ និងត្រូវចរចាដោយប្រុងប្រយ័ត្នបំផុត។