សាជីវកម្ម M&A & Structuringប្រតិបត្តិការពាណិជ្ជកម្ម
ភាគហ៊ុនឯកជន (Private Equity)
មូលនិធិភាគហ៊ុនឯកជន (Private Equity) និងក្រុមហ៊ុនក្នុងផលប័ត្រវិនិយោគរបស់ពួកគេដែលធ្វើប្រតិបត្តិការនៅកម្ពុជា ទាមទារការប្រឹក្សាយោបល់ឯកទេសលើការរៀបចំរចនាសម្ព័ន្ធវិនិយោគ កិច្ចព្រមព្រៀងរវាងម្ចាស់ភាគហ៊ុន អភិបាលកិច្ច ការទិញយកបន្ថែម (add-on acquisitions) និងយុទ្ធសាស្ត្រដកដើមទុន (exits)។ យើងតំណាងឱ្យទាំងអ្នកឧបត្ថម្ភគម្រោង (sponsors) និងក្រុមហ៊ុនក្នុងផលប័ត្រវិនិយោគ ដោយដោះស្រាយលើវិធានវិនិយោគបរទេស ផលប៉ះពាល់ និងការលើកទឹកចិត្តនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) បញ្ហាលើកទឹកចិត្តដល់កម្លាំងពលកម្មនិងថ្នាក់ដឹកនាំ ព្រមទាំងលទ្ធភាពនៃការអនុវត្តសិទ្ធិលើភាគហ៊ុនអាទិភាព (preferred shares) និងលក្ខខណ្ឌនៃការដកដើមទុនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ បទពិសោធន៍ខាងប្រតិបត្តិការរបស់យើង ត្រូវបានបំពេញបន្ថែមដោយសមត្ថភាពក្នុងការគាំទ្រក្រុមហ៊ុនក្នុងផលប័ត្រវិនិយោគលើកិច្ចការច្បាប់ និងបញ្ហាបទប្បញ្ញត្តិប្រចាំថ្ងៃ។
